ពលករ/ពលការិនីខ្មែរចំនួន០៩ និងកុមារ០៤នាក់ ដែល បានមករស់នៅ និងធ្វើការ ខុសច្បាប់ នៅប្រទេស ម៉ាឡេស៊ី នឹង ទៅដល់ អាកាស យាន ដ្ឋាន អន្តរជាតិ ភ្នំពេញ នៅម៉ោង ៥៖៣៥នាទីនាថ្ងៃទី១១មីនានេះ
អត្ថបទដោយ៖
ធី ដា
សេចក្តីជូនព័ត៌មាន
ដោយមានការជួយសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ/ពលការិនីខ្មែរចំនួន០៩ និងកុមារ០៤នាក់ ដែល បាន មករស់នៅ និងធ្វើការ ខុសច្បាប់ នៅប្រទេស ម៉ាឡេស៊ី នឹង ទៅដល់ អាកាស យាន ដ្ឋាន អន្តរជាតិ ភ្នំពេញ តាមជើងយន្ត ហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 ថ្ងៃ ទី 11 ខែ មីនា ឆ្នាំ ២០២១ វេលា ម៉ោង ០៥:៣៥នាទី ល្ងាច។
ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង រៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត កូវីដ ១៩ ព្រមទាំង បាន ចាត់ មន្រ្តី ជូនពលករ ពលការិនីខាងលើ ទៅអាកាសយានដ្ឋាន អន្តរជាតិ KLIA ផងដែរ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

