អាល្លឺម៉ង់ត្រៀមបញ្ចេញកញ្ចប់ថវិកាប្រមាណ៨១៣លានដុល្លារ ដើម្បីជម្រុញការអភិវឌ្ឍ និងផលិតវ៉ាក់សាំងប្រឆាំងមេរោគ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

អាល្លឺម៉ង់៖ អាល្លឺម៉ង់ត្រៀមបញ្ចេញកញ្ចប់ថវិកាប្រមាណ៧៥០លានអឺរ៉ូ ឬស្មើនឹង ៨១៣លានដុល្លារអាមេរិក ដើម្បីជម្រុញការអភិវឌ្ឍ និង ផលិតវ៉ាក់សាំងប្រឆាំងមេរោគ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

រដ្ឋមន្ត្រីក្រសួងអប់រំ និងស្រាវជ្រាវអាល្លឺម៉ង់លោកស្រី អាន់ចា កាលីសហ្សេក បានអះអាងថា ការអភិវឌ្ឍវ៉ាក់សាំង គឺមានភាពស្មុគស្មាញ ដោយត្រូវប្រើប្រាស់ពេលវេលា និងការចំណាយច្រើន ហើយក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ ពេលវេលាគឺជាកត្តាសំខាន់ណាស់ ។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី អាន់ចា កាលីសហ្សេក នៅតែមានសុទិដ្ឋិនិយមក្នុងការព្យាយាមអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសរាតត្បាតជាសកលនេះ ឲ្យបានឆាប់បំផុត ប៉ុន្តែលោកស្រីបានអះអាងថា វាមិនអាចសម្រេចជោគជ័យបាន នៅមុនពាក់កណ្តាលឆ្នាំ២០២១នោះឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner