វីរុស COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៣លាននាក់ ក្នុងនោះស្លាប់ជាង២៩ម៉ឺននាក់ និងជាសះស្បើយជាង១.៦លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៣៣ម៉ឺន៩ពាន់៨២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៩ម៉ឺន២ពាន់៨០៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៦០ម៉ឺន២ពាន់៩១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤០ម៉ឺន៨ពាន់៦៣៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៣ពាន់៤២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៩ម៉ឺន៦ពាន់៧៤៦នាក់ ។

២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៩ពាន់៥២០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៩២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៤៧០នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន២ពាន់២៤៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់១១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៣ពាន់៥១២នាក់ ។

៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៦ពាន់៤៦៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៦៩២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។

៥-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន១ពាន់២១៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩១១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១០ម៉ឺន៩ពាន់៣៩នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner