​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​៩​៦​ភាគរយ​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​ទម្រង់​ដើម​ ​និង​ ​៨​៦​ភាគរយ​ប្រឆាំង​​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​ថ្មីនៅចក្រភពអង់គ្លេស

​អង់គ្លេស​៖​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​៩​៦​ភាគរយ​ ​ក្នុង​ការ​ការពារ​ករណី​ឆ្លង​ដែល​បង្កឡើង​ដោយ​វី​រុ​ស​ដើម​ ​ខណៈ​លទ្ធផល​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ​នៅ​ចក្រភពអង់គ្លេស​ ​និង​ ​មិន​មាន​ករណី​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ​ឬ​ការ​ស្លាប់​ក្នុងចំណោម​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ​ ​។​

វ៉ាក់សាំង​នេះ​ក៏​មានប្រសិទ្ធិភាព​ប្រហែល​៨​៦​ភាគរយ​ ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ ​ហើយ​ឥឡូវនេះ​កំពុង​រាលដាល​នៅ​ចក្រភពអង់គ្លេស​ដែរ​ ​។​ ​ជា​រួម​ ​វា​មានប្រសិទ្ធិភាព​ប្រហែល​៩​០​ភាគរយ​ ​បើ​បូក​ទិន្នន័យ​ពី​អ្នក​ដែល​ឆ្លង​វី​រុ​ស​ទាំងពីរ​ ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​No​v​a​v​a​x ​បាន​ចាប់ផ្តើម​ដាក់បញ្ចូល​ទិន្នន័យ​វ៉ាក់សាំង​របស់​ខ្លួន​ ​ទៅ​ទីភ្នាក់ងារ​គ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​សុខភាព​អង់គ្លេស​ (​M​H​R​A​) ​កាលពី​ពាក់កណ្តាល​ខែ​មករា​ ​ដើម្បី​ជួយ​ពន្លឿន​ដំណើរការ​អនុម័ត​ឲ្យ​ប្រើប្រាស់​ ​។​ ​វ៉ាក់សាំង​នេះ​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ ​យ៉ាង​ឆាប់​បំផុត​ត្រឹម​ខែ​ឧសភា​ខាងមុខ​ ​ប្រសិនបើ​និយ័ត​ករ​អាមេរិក​សម្រេច​ចិត្ត​ថា​ ​ទិន្នន័យ​របស់​អង់​ គ្លេ​ស​ ​គឺ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner