ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង២៣ម៉ឺន៧ពាន់នាក់, ដូសទី២បាន៤៧,៥១៥នាក់
ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងដួសលើកទីមួយ បានសារុបចំនួនជាង២៣ម៉ឺន៧ពាន់នាក់ហើយ ទាំងវ៉ាក់សាំងស៊ីណូហ្វាមនិងវ៉ាក់សាំង AstraZeneca ។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១មីនា ការចាក់វ៉ាក់សាំង ក្នុងដូសលើកទីមួយ ជូនដល់ប្រជាពល រដ្ឋស៊ីវិលបានចំនួន១២ម៉ឺន៩ពាន់៩០៨នាក់ ក្នុងនោះ ស្ត្រីមានចំនួន៤ម៉ឺន៨០៨នាក់។
ពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយ បាន កើនដល់១០ម៉ឺន៧ពាន់៤៧១នាក់ ក្នុងនោះស្ត្រី មាន៨ពាន់ ៥៣៤នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើក ទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១១មីនា ទាំងស៊ីវិលនិងយោធា មានចំនួន២៣ម៉ឺន៧ពាន់៣៧៩នាក់។ ដោយឡែកការចាក់ដូសលើកទី២ ទើបបានចំនួន៤ម៉ឺន៧ពាន់៥១៥នាក់គិតត្រឹមថ្ងៃទី១១មីនា ក្នុងនោះខាងស៊ី វិលបានចំនួន៥ពាន់៧៦៨នាក់ និងខាងយោធាមានចំនួន៤ម៉ឺន១ ពាន់ ៧៤៧នាក់។
កម្ពុជាមានវ៉ាក់សាំងសារុបនៅក្នុងដៃចំនួន៩២ម៉ឺន៤ពាន់ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស និងវ៉ាក់សាំង AstraZeneca ចំនួន៣២ម៉ឺន៤ពាន់ដូស។ ចំនួននៃវ៉ាក់សាំងទាំងនេះ គេអាចចាក់បានលើមនុស្សយ៉ាងហោចជាង៤៦ម៉ឺននាក់ផងដែរក្នុងជំហានដំបូងដែល កម្ពុជាកំពុងធ្វើយុទ្ធនាការនៅទូទាំងប្រទេសនាពេលនេះ។

