យុទ្ធនាការឌីជីថល “គិតគូរកូន” ជួយបញ្ជៀសហានិភ័យនៅលើអ៊ីនធឺណិតសម្រាប់កុមារ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថល “គិតគូរកូន” ជួយដល់ឪពុកម្តាយ​​ និងអាណាព្យាយាបាល អាចការពារសុវត្ថិភាពកូន ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធ​ការរំលោភបំពានកុមារតាមរូបភាពផ្សេងៗលើអ៊ីនធឺណេត។ នេះបើតាមប្រសាសន៍ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃ​ស​ណី​យ៍ និ​ង​ទូរគមនាគមន៍​។

ឯ​ក​ឧត្តមរដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់តាមវីដេអូថា មូលហេតុនៃការបង្កើតយុទ្ធនាការឌីជីថល “គិតគូរកូន” ដោយសារក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជាមាន 26​%​​ ធ្លា​ប់​ទទួល​ការបៀតបៀនតាមប្រព័ន្ធអនឡាញក្នុងនោះកុមារជាជនរងគ្រោះខ្លាំងជាងគេ។ ការរំលោភបំពានតាមបណ្ដាញអ៊ីនធឺណិតចំពោះ​កុមារ​មានសន្ទុះកើនឡើងកា​ន់​តែ​ខ្លាំ​ងនៅ​ទូ​ទាំង​សាកលលោក។​

ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា នៅក្នុងយុគសម័យឌីជីថលប្រទេសកម្ពុជាកំពុងប្រែក្លាយខ្លួនជាប្រទេសទំនើប ដោយរាជរដ្ឋាភិបាលបានរៀបចំជាជំហានៗឆ្ពោះទៅរកសេដ្ឋកិច្ច និងសង្គមឌីជីថ​​​​ល​​​​។ ដើម្បីសម្រេចបានគោលបំណងនេះ ប្រជាជនកម្ពុជាគ្រប់រូបចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាភ្ជាប់សេវាអ៊ីនធឺណិត សម្រាប់សេវាឌីជីថលទាំងវិស័​យ​សាធា​រណៈ និងវិស័យឯកជន ក្នុងការជំរុញអាជីវកម្ម ទាំ​ង​កា​រ​សិក្សា និ​ងការងារទំនាក់​ទំនង​សង្គមជាថននឹងដើរតួនាទីសំខាន់កាន់តែខ្លាំងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។

គួរបញ្ជាក់ថា តាមក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងដំណាកាលនៃការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ម្តាយឪពុកត្រូវធានាថា ការតភ្ជាប់និងការប្រើប្រាស់បច្ចេកវិទ្យារបស់កុមារត្រូវមានសុវត្ថិភាព និងផ្តល់ផលវិជ្ជមាន។ យុទ្ធនាការនេះគាំទ្រដោយស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner