រថយន្ត RANGE ROVER បេីកវ៉ាជ្រែងបុកគល់ស្ពានព្រែកជ្រៃ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជួនតាមរថយន្តដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តម៉ាក RANGE ROVER វ៉ាជែងគ្នាជ្រុលទៅបុកគល់ស្ពានព្រែកជ្រៃ ពេញទំហឹងណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ  បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០  នៅចំណុចគល់ស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌង្កោ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ ខាងលេីបានប្រាប់ឲ្យដឹងថា ដំបូងគេរថយន្តបង្កម៉ាក RANGE ROVER ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ 2BH-6588 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន  និងបេីកទទ្ទឹមគ្នាជាមួយរថយន្តផ្សេង ធ្វេីឲ្យរថយន្តបង្កជ្រុលចង្កូតទៅបុកគល់ស្ពានពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ឯគល់ស្ពាន និងរូបចំលាក់នាគក៏បាក់បែកជាច្រេីនផងដែរ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេី ក៏បានធ្វេីឲ្យតៃកុងរងរបួសខ្លួនប្រាណផងដែរ  និងត្រូវបានរថយន្តអ្នកដែលស្គាល់គ្នាដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  និងទាក់ទងទៅជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែង និងប្រមូលយកឯកសារ និងកាបូបលុយ (មានទឹកប្រាក់  មួយពាន់បីរយជាងដូល្លារ ) ទៅក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់៕ ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner