ឆេះផ្ទះអស់២ខ្នងនៅខណ្ឌកំបូល ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកទឹកជះពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា  ឆ្នាំ២០២០ នៅភូមិទួលលាប សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទី១ឈ្មោះ ងិន សំអន ភេទស្រីអាយុ៦១ ជាស្រ្តីមេម៉ាយនិងជាមន្រ្តីចូលនិវត្តន៍។ និងទី២ឈ្មោះងិន ពៅ អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាលបណ្ឌិតសភានគរបាលជាតិ។ បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា  ផ្ទះដែលឆាបឆេះខាងលេីម្ចាស់មិនសូវនៅជាប់លាប់ទេ ដោយចាក់សោរចោល ហេីយទៅនៅផ្ទះផ្សេង លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានភ្លេីងបានឆាបឆេះទេីបនាំគ្នាផ្អេីលឆោឡោឡេីងដងទឹកមកពន្លត់  និងអ្នកខ្លះជួយជញ្ជូនឥវ៉ាន់ចេញ និងខ្លះទៀតរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗផងដែរ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្កការគ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង និងប្រេីប្រាស់ទាំងអស់ និងមានរថយន្តដឹកទឹកក្នុងភូមិចំនួន២គ្រឿងទៀត។ ចំណែកការខូចខាតនោះឆេះគោយន្តមួយគ្រឿង និងសម្ភារមួយចំនួនទៀត។ ដោយឡែកផ្ទះទាំង២ខ្នងត្រូវអគ្គិភ័យលេបត្របាក់ស្ទេីទាំងស្រុង សំណាងមិនមានមនុស្សរងរបួសឡេីយ។ រីឯមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យកេីតឡេីងគឺ មកពីឆ្លងចរន្តអគ្គិសនី៕ ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner