លោកអភិបាលក្រុងប៉ោយប៉ែត បន្តផ្សព្វផ្សាយ និងធ្វើអនាម័យ សំអាតទីធ្លា និងដងផ្លូវនៅក្រុងប៉ោយប៉ែត

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ទោះបីបើ  វីរ៉ុសកូរ៉ូណាថ្មី កូវីដ-១៩ មិនមានការឆ្លងថ្មី ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតក្ដី លោក  គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរងក្រុង នៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០នេះ នៅតែបន្តដឹកនាំមន្ត្រី កងកម្លាំងនគរបាល អាវុធហត្ថក្រុង ប្រជាការពារ រថយន្តពន្លត់អគ្គិភ័យ គោយន្តដឹកទឹក ជាច្រើនគ្រឿង ធ្វើការបាញ់ទឹក និងសាប៊ូលាងសម្អាតអនាម័យនៅលើដងផ្លូវ ក្នុងទីប្រជុំជន និងទីកន្លែជួបជុំនានាក្នុងក្រុងប៉ោប៉ែត ដើម្បីរួមចំណែក ការពារទប់ស្កាត់ការរាតត្បាតសត្រូវឥតស្រមោល វីរ៉ុសកូរ៉ូណាថ្មី កូវីដ-១៩ ដែលកំពុងតែរាតនៅលើពិភពលោកជាសកល។

ជាមួយគ្នានោះដែររាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់នឹងណែនាំដល់ក្រសួងសុខាភិបាលក៏ដូចជាក្រសួង អង្គភាពពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យ ដើម្បីទប់ស្កាត់នូវសត្រូវឥតស្រមោលគឺវីរ៉ុសកូរ៉ូណាថ្មីនេះ ។ ក្រុមការងារបានបែងចែកធ្វើសកម្មភាពធ្វើអនាម័យ ជាបីផ្នែក ទី១ ចំនុចក្បាលស្ពានមិត្តភាពកម្ពុជាថៃមកទល់ នឹងរង្វង់មូល ទី២ ពីចំនុចរង្វង់មូលរហូតដល់ស្តុប ធានាគារអេស៊ីលីដា(ACLIDA) ទីបីពីចំនុចស្តុប រហូតដល់សាលាក្រុង។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់ថា៖ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ នៅទូទាំងពិភពលោកកំពុងតែមានវិធានការប្រយុទ្ធប្រឆាំងជាមួយនឹងវីរ៉ុសកូរ៉ូណាថ្មី កូវីដ-១៩ កំពុងតែរាតត្បាត និងកំពុងគំរាមកំហែងចំពោះសុខភាពសាធារណៈ និងអាយុជីវិតមនុស្សជាសកលនៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយើងនេះក៏មានពលរដ្ឋចំនួន ម្នាក់បានឆ្លងផងដែរ ដែលបច្ចុប្បន្នកំពុងបានការយកចិត្តទុកដាក់ពីគ្រូពេទ្យពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យហើយបានបញ្ជូនទៅរាជធានីដើម្បីពិនិត្យព្យាបាលបន្ត៕ធ.ដ

ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner