ក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ក្នុងការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខ
កោះកុង៖ លោក មីន មករា ប្រធានសាលាដំបូង និងលោក រស់ សារាំព្រះរាជអាជ្ញាអមសាលាដំបូង បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ដើម្បីពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ក្នុងការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខនេះ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកោះកុង ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។