ប្រាជ្ញាសិប្បនិម្មិត (AI) ជួយឱ្យវិស័យអប់រំកាន់តែរីកចម្រើនជាលំដាប់នៅថ្ងៃអនាគត

អត្ថបទដោយ៖
ស៊ុន លី

បច្ចេកវិទ្យា៖ តាមរយៈបច្ចេកវិទ្យាផ្សេងៗដែលបំពាក់ដោយប្រាជ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ន វាស្ទើរតែក្លាយទៅផ្នែកមួយនៃជីវិតរស់នៅរបស់មនុស្ស។ ប្រាជ្ញាសិប្បនិម្មិត ផ្តល់ភាពងាយស្រួលជាមុនក្នុងដំណើរការធ្វើការងារប្រចាំថ្ងៃ។ ទោះបីកន្លងទៅមានការជជែកវែកញែកគ្នាជាច្រើនអំពីផលវិជ្ជមាន និងអវិជ្ជមាននៃបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតក៏ដោយ ក៏ប៉ុន្តែសម្រាប់អ្នកវិទ្យាសាស្ត្រផ្នែកបច្ចេកវិទ្យាយល់ថា ប្រាជ្ញាសិប្បនិម្មិតនឹងក្លាយទៅជាឧបករណ៍ដ៏ចាំបាច់បំផុតដែលនឹងនាំឱ្យវិស័យអប់រំកាន់តែរីកចម្រើនជាលំដាប់នៅថ្ងៃអនាគត។

១. បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតជាជំនួយការនៃកិច្ចការងាររដ្ឋបាល ៖ ការងាររដ្ឋបាលនិងទំនួលខុសត្រូវរបស់គ្រូបង្រៀននឹងក្លាយទៅជាកិច្ចការដំណើរការដោយស្វ័យប្រវត្តិ ដោយគ្រាន់តែគ្រូបង្រៀនដាក់បញ្ចូលទិន្នន័យ និងកំណត់ពេលវេលាជាក់លាក់ណាមួយលើឧបករណ៍ដែលប្រើប្រាស់។

២. ចងក្រងអត្ថបទ ឬមាតិកាផ្សេងៗលឿនរហ័ស ៖ កម្រងអត្ថបទជាច្រើននឹងកើតឡើងស្របតាមការចង់របស់បុគ្គសិកសិក្សា និងសាលារៀន។ មាតិកាអប់រំទាំងនោះជួយពន្យល់ដល់សិស្ស-និស្សិតកាន់តែច្បាស់តាមរយៈការច្របាច់បញ្ចូលគ្នាជាទម្រងចម្រុះ មានទាំងអត្ថបទ វីដេអូ រូបភាព ក្រាហ្វិច និងសំឡេងជាដើម។

៣. ជំរុញស្វ័យសិក្សាដោយខ្លួនឯង៖ មនុស្សជាច្រើនអាចរៀនសូត្របានដោយខ្លួនឯងតាមរយៈវីដេអូ ឬមេរៀនដែលបានធ្វើទុកស្រាប់។ ប្រាជ្ញាសិប្បនិម្មិត នឹងចូលរួមបម្រើសកម្មភាពបែបនេះកាន់តែងាយស្រួល និងទូលំទូលាយនៅពេ​លអនាគត។

៤. បើកចំហការសិក្សាទូលំទូលាយជុំវិញពិភពលោក ៖ តាមរយៈប្រាជ្ញាសិប្បនិម្មិតនឹងផ្តល់ការសិក្សាគ្មានដែនកំណត់ឡើយដល់អ្នកសិក្សា។ បច្ចុប្បន្នការសិក្សានៅមានរបាំងជាច្រើន ហើយប្រាជ្ញាសិប្បនិម្មិតនឹងក្លាយជាដំណោះស្រាយសមស្របនៅពេលនោះ។

៦. ជំរុញប្រសិទ្ធភាពការងារអប់រំឱ្យកាន់តែប្រសើរ ៖ ទំនើបកម្មលើបច្ចេកវិទ្យាដោយបំពាក់ប្រាជ្ញាសិប្បនិម្មិត អាចដោះស្រាយបញ្ហាជាច្រើនក្នុងវិស័យអប់រំឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជាងមុន។ អ្នកវិទ្យាសាស្ត្រផ្នែកបច្ចេកវិទ្យារំពឹងថា តាមរយៈប្រាជ្ញាសិប្បនិម្មិត ការអប់រំកាន់តែល្អប្រសើរឡើងនៅថ្ងៃអនាគត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner