អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២០លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៦ម៉ឺននាក់ និងជាសះស្បើយ៩៦លាន៩៦ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២០លាន៤១ម៉ឺន៣ពាន់៧៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៦ម៉ឺន៥ពាន់២២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៦លាន៩៦ម៉ឺន២ពាន់៩៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៨ម៉ឺន១ពាន់៦៥៧នាក់ ស្លាប់ចំនួន៥៤ម៉ឺន៧ពាន់២៣៤នាក់ និងជាសះស្បើយចំនួន២២លាន១៦ម៉ឺន៩ពាន់២៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៤៨ម៉ឺន៣ពាន់៣៧០នាក់ ស្លាប់២៧ម៉ឺន៨ពាន់៣២៧នាក់ និងជាសះស្បើយ១០លាន៦ម៉ឺន៣ពាន់៨០៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៣៨ម៉ឺន៥ពាន់១៥៨នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៧៦២នាក់ និងជាសះស្បើយ១១លាន៥ពាន់៤៤៥នាក់ ៕ ប្រភព៖ worldometers

