​ស្ថានទូត​ចិន​នៅ​មី​យ៉ា​ន់​ម៉ា​បញ្ជាក់​ថា​ ​បុគ្គលិក​ជនជាតិ​ជាច្រើន​នាក់​រង​របួស​ ​ក្រោយ​រោងចក្រ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ទីនោះ

​មី​យ៉ា​ន់​ម៉ា​៖​ ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បញ្ជាក់​ថា​ ​បុគ្គលិក​ជនជាតិ​ចិន​ជាច្រើន​នាក់​បាន​រង​របួស​ ​និង​ជាប់​នៅ​ក្នុង​ការវាយប្រហារ​ដោយ​ការ​ដុត​បំផ្លាញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទៅលើ​រោងចក្រ​កាត់​ដេរ​ ​នៅ​ឯ​សង្កាត់​ ហ្លាំ​ង​ថា​យ៉ា​ ​។​

ជាមួយគ្នា​នេះ​ ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ ​ដោយ​ស្នើ​អោយ​កងកម្លាំង​មី​យ៉ា​ន់​ម៉ា​ការពារ​ទ្រព្យសម្បត្តិ​ ​និង​ពលរដ្ឋ​ចិន​ ​ហើយ​បាន​រៀបរាប់​ពី​ស្ថានភាព​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ថា​ ​គឺ​ធ្ងន់ធ្ងរ​ណាស់​ ​និង​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​នៅ​មី​យ៉ា​ន់​ម៉ា​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​។​

ក្រុម​អ្នក​តស៊ូ​មតិ​មួយ​បាន​និយាយ​ថា​ ​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យ៉ាងតិច​២​២​នាក់​នៅ​សង្កាត់​ ហ្លាំ​ង​ថា​យ៉ា​ ​នៅ​ជាយ​ទីក្រុង​ ​យ៉ាង​ហ្គោ​ន​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​បន្ទាប់ពី​រោងចក្រ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ទីនោះ​ ​។​ ​បើ​តាម​ទូរទស្សន៍​ ​M​y​a​wad​day​ ​ដែល​គ្រប់គ្រង​ដោយ​យោធា​ ​កងកម្លាំង​សន្តិសុខ​បាន​ធ្វើសកម្មភាព​ ​បន្ទាប់ពី​រោងចក្រ​កាត់​ដេរ​ចំនួន​៤​ ​និង​រោងចក្រ​ផលិត​ជីរ​កសិកម្ម​មួយ​ត្រូវ​បាន​ដុតឆេះ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner