ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវជាប់ខ្នោះនគរបាលខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់  កាលពីវេលាម៉ោង ០០ និង ២០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌ ច្បារអំពៅ បានឲ្យដឹងថា  ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ហ៊ុន ប៊ុនឡូ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងដែក ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតក្រាមសថ្លា ១០ កញ្ចប់ថង់តូច។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner