អាជ្ញាធរស្រុកកោះអណ្តែត ចុះពិនិត្យការងារសន្តិសុខនៅតាមព្រំដែន ដែលជាប់ព្រំប្រទល់ជាមួយ វៀតណាម
អត្ថបទដោយ៖
ធី ដា
លោក គិន ភក្តី អភិបាលនៃគណ:អភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកោះអណ្ដែត ព្រមទាំង លោក លោកស្រីសហការីរួមដំណើរ បានអញ្ជើញចុះទៅពិនិត្យការងារជាក់ស្ដែងសន្តិសុខនៅព្រំដែនឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ដែលជាប់ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម និងបានអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងដែលនៅឈរជើងការពារព្រំដែនព្រមទាំងបានឧបត្ថម្ភនូវសម្ភារ: និងថវិកាមួយចំនួនចែកជូនលើកទឹកចិត្តដែលជាការឧបត្ថម្ភរបស់លោកអភិបាលស្រុកកោះអណ្ដែត ក្នុងនោះរួមមាន៖
១-អង្ករ១បាវស្មើនឹង៥០គីឡូក្រាម
២-មី៥កេះ
៤-អាល់កុល៥លីត្រ
៥-ម៉ាស់២ប្រអប់
៦-ថវិកា៣០០,០០០រៀល ។
នាឱកាសនោះផងដែរ លោកអភិបាលស្រុកបានផ្តាំផ្ញើដល់កងកម្លាំងដែលកំពុងឈរជើងសូមរឹតបន្ទឹងការការពារ ការដើរល្បាត ក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នាំចូលតាមរយ:ការលួចឆ្លងដែនខុសច្បាប់ ។ដោយ -រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕