អង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកជម្ងឺស្លាប់ដោយសារវីរុស COVID-19 ច្រើនជាងគេនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក

អត្ថបទដោយ៖
Kien Sereyvuth

អង់គ្លេស៖ ចក្រភពអង់គ្លេសបានស្ថិតនៅលំដាប់ទី២ ជាប្រទេសមានមនុស្សស្លាប់ដោយសារមេរោគ COVID-19 ច្រើនជាងគេនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសស្ថិតនៅលំដាប់ទី៣ មានចំនួនអ្នកឆ្លងវីរុសនេះជាច្រើនជាងគេផងដែរ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

ជាការឆ្លើយតបនោះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសក៏បានបញ្ចេញផែនការចំនួន៥០ទំព័រផងដែរ ដោយនៅក្នុងផែនការនោះ គឺមានរៀបរាប់អំពីរបៀបនៃការដាក់ឲ្យជំងឺ COVID-19 បន្តស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រៀមដកវិធានការរឹតត្បិតជាបណ្តើរៗ ដើម្បីឲ្យសេដ្ឋកិច្ចអង់គ្លេសបើកដំណើរការឡើងវិញ ដូចបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបានធ្វើរួចទៅហើយ ។

គួរបញ្ជាក់ផងដែរថា នៅទូទាំងចក្រភពអង់គ្លេស គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់២២ម៉ឺន៣ពាន់៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៦៥នាក់បាត់បង់ជីវិត ខណៈអ្នកជម្ងឺជាសះស្បើយវិញនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner