COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.២លាននាក់ ក្នុងនោះស្លាប់ជិត២៩ម៉ឺននាក់ និងជាសះស្បើយជាង១.៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន២៥ម៉ឺន៤ពាន់១៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៨ម៉ឺន៧ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៥២ម៉ឺន៧ពាន់១០៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៨ម៉ឺន៥ពាន់៨៣៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន១ពាន់៧៩៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន២ពាន់២២៥នាក់ ។
២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៨ពាន់១៤៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៧ពាន់៨៤៦នាក់ ។
៣-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៣ពាន់៦០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៦៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។
៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន១ពាន់៣៤៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៩ពាន់៨០១នាក់ ។
៥-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៩ពាន់៨១៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧៣៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១០ម៉ឺន៦ពាន់៥៨៧នាក់ ៕