ថៃបាត់បង់ អ្នកទេសចរបរទេសជិត២៦លាននាក់ ក្នុងឆ្នាំ២០២០ ដោយសារកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិទេសចរណ៍ប្រទេសថៃ ហៅកាត់ថា TAT បានឲ្យដឹងកាលពីម្សិលមិញថា ចំនួនភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃ ប្រហែលជាធ្លាក់ចុះ ច្រើនដល់ទៅ២៥លាន៨សែននាក់ ដោយមកដល់សល់ប្រមាណ១៤លាននាក់ ក្នុងឆ្នាំ២០២០នេះ។ ប្រភពថា ការធ្លាក់ចុះខ្លាំងនេះ ជាការធ្លាក់ចុះដ៏ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល១៤ឆ្នាំមកនេះ ពោលគឺចំពេលដែលមានការវាយលុកនៃជំងឺរាតត្បាតជាសកល កូវីដ១៩ ដែលប៉ះពាល់ដល់ការធ្វើដំណើរជុំវិញពិភពលោក។

ស្ថាប័នទេសចរណ៍មួយនេះប៉ាន់ប្រមាណថា មានអ្នកទេសចរប្រទេសប្រមាណ១៤លាននាក់ ទៅ១៦លាននាក់ប៉ុណ្ណោះដែលនឹងមកលេងកម្សាន្តក្នុងប្រទេសថៃ នៅឆ្នាំ២០២០នេះ ធ្លាក់ចុះប្រមាណ៦៥ភាគរយ។

សូមរម្លឹកថា កាលពីឆ្នាំមុន ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសប្រមាណ៣៩លាន ៨សែននាក់។ យ៉ាងណាក៏ដោយ ថៃបានចាប់ផ្តើមបន្ធូរបន្ថយវិធានការគម្លាតសង្គមខ្លះៗហើយ ក្នុងនោះ មានដូចជាបើកដំណើរការភោជនីយដ្ឋាន និងអាជីវកម្មមិនប្រឈមនឹងការឆ្លងជំងឺមួយចំនួនទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner