ករណីកូវីដ១៩៖ ប្រទេសឡាវនៅតែមាន១៩ករណី ជាសះស្បើយ១៣នាក់ហើយ

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរសុខាភិបាលប្រទេសឡាវបានឲ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញថា ឡាវបានធ្វើតេស្តលើអ្នកសង្ស័យថាមានវីរុសកូវីដ១៩ចំនួន៣៦០នាក់បន្ថែមទៀត តែលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ដែលនាំឲ្យចំនួនអ្នកកើតជំងឺកូវីដ១៩នៅប្រទេសឡាវ មានចំនួន១៩នាក់ដដែល ប៉ុន្តែក្នុងចំណោមនេះ មាន១៣នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយហើយ​។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅក្រុងវៀងចន្ទ លោក Phouthone Meaungpak អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវបានឲ្យដឹងទៀតថា មកទល់ពេលនេះ ឡាវបានធ្វើតេស្តលើអ្នកសង្ស័យចំនួន៣៥៤៧នាក់ហើយ ខណៈដែលមានមនុស្ស១៦១៦នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅតាមទីតាំងនានា ប្រមាណ៦០កន្លែង នៅទូទាំងប្រទេស។
គួររម្លឹកថា ឡាវបានប្រកាសពីការរកឃើញជំងឺកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី២៤ មីនា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner