អភិបាលខេត្តកណ្តាល សម្របសម្រួល និងធ្វើការដោះស្រាយបញ្ហាប្រឈម មួយចំនួនរបស់មន្ទីរអង្គភាពជុំវិញខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ បញ្ហាប្រឈមមួយចំនួនរបស់ខេត្ត និងមួយចំនួនទៀតរបស់មន្ទីរអង្គភាពជុំវិញខេត្តត្រូវបានឯកឧត្ដម គង់ សោភ័ណ្ ឌអភិបាលនៃគណអភិបាលខេត្តកណ្តាល ធ្វើការសម្របសម្រួល និងធ្វើការដោះស្រាយនៅថ្ងៃ១១ខែឧសភាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុងស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការទាំងអស់របស់ខេត្ត។

ពាក់ព័ន្ធបញ្ហាប្រឈមនេះមានការស្នើសុំឲ្យមន្ទីរមួយចំនួន ដែលមិនទាន់បានផ្ដល់សេវានានាចូលអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ពាក់ព័ន្ធបញ្ហានេះឯកឧត្ដមអភិបាលខេត្តបានស្នើឱ្យមន្ទីរដែលមិនទាន់បានផ្ដល់សេវា ត្រូវផ្ដល់អោយអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ហើយមន្ទីរទាំងអស់ត្រូវឈប់ ទទួលពាក្យស្នើសុំដោយទុកជូនអង្គភាពច្រកចេញ-ចូលតែមួយ។

ការលើកឡើងរបស់ផែនការវិនិយោគខេត្ត សមត្ថភាពមន្ត្រីនៅថ្នាក់ក្រុងស្រុកនៅមានកំរិត និងខ្វះមន្ត្រីបច្ចេកទ្ទេសពាក់ព័ន្ធបញ្ហានេះឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យមន្ទីរផែនការ និងទីចាត់ការផែនការវិនិយោគត្រូវធ្វើការបណ្ដុះបណ្ដាលទៅលើមន្ត្រីជំនាញនៅតាមក្រុងស្រុកទាំងអស់។ ហើយបញ្ហាប្រឈមដែលបណ្ដាមន្ទីរជំនាញ ជុំវិញខេត្ត បានលើកឡើងពាក់ព័ន្ធទៅនឹងជំនាញឯកឧត្ដមអភិបាលខេត្ត បានអោយមន្ទីរសាមីត្រូវធ្វើការដោះស្រាយហើយក្នុងករណីត្រូវការខេត្តឬអង្គភាពដទៃចូលរួមសូមរាយការណ៍ និងលើកជាសំណើមកខេត្តដើម្បីអោយខេត្តដោះស្រាយជូន។

ក្នុងកិច្ចប្រជុំនេះដែរបានប្រកាសចូលកាន់មុខតំណែងនាយិការ ទីចាត់ការហិរញ្ញវត្ថុខេត្ត លោកស្រី ចេង ចាន់ផល្លា កាយិការទីចាត់ការហិរញ្ញវត្ថុខេត្តជំនួសលោកស្រី ង៉ូវ មួយគា តាមដីការបស់ខេត្តលេខ០១៧ចុះ០៤ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានដោយជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសំភារៈមួយចំនួនតាមលទ្ធភាពរបស់ខ្លួន។ក្នុងនោះដែរឯកឧត្ដមអភិបាលខេត្តបានអំពាវនាវឯកឧត្ដមលោកជំទាវលោកឧកញ៉ាលោកលោកស្រី និងសប្បុរសជននានា សូមចូលរួមជាមួយការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមប្រធាបទ«ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner