កូនផ្សោត១ក្បាល ទើបនឹងកើតថ្មីៗ ងាប់នៅអន្លង់ឈើទាល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ កូនផ្សោត១ក្បាលប្រហែលទើបនឹងកើត បានរយៈពេល១០ថ្ងៃត្រូវបានឆ្មាំទន្លេ ប្រទះឃើញងាប់អណ្តែតទឹកនៅចំនុចអន្លង់ឈើទាល ស្ថិតនៅក្នុងភូមិព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ការបាត់បង់កូនសត្វផ្សោត១ក្បាលនេះ ត្រូវគេប្រទះឃើញនៅថ្ងៃទី១១ ខែឧសភា២០២០នេះ ដោយមិនទាន់បានដឹងពី មូលហេតុនៃការបាត់បង់ជីវិតកូនផ្សោតនេះនៅឡើយទេ។

លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ បើតាមការប៉ាន់ប្រម៉ាណជំហ៊ានដំបូង គឺថាកូនផ្សោតនោះទំនងអាចងាប់ដោយសារមេរបស់វាទះបណ្តាលឲ្យឈ្លក់ទឹក ងាប់ព្រោះនៅលើខ្លួនរបស់វាមិនមានស្នាមជាប់មងឡើយ៕ ដោយ៖ ដេង ម៉ាវិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner