ព្រះគ្រូខេត្តានុរ័ក្ខ លីម វុឌ្ឍី ព្រះអនុគណស្រុកតាំងគោក ត្រូវបានតែងតាំងជាគោរម្យងារឡើងទៅជា ព្រះមង្គលសីលវ័ន្ត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាណាចក្រកម្ពុជា(៤៦)
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ សាលាគណខេត្តកំពង់ធំ សម្តែងនូវសេចក្ដីសោមនស្សរីករាយអបអរសាទរចំពោះ
ព្រះគ្រូខេត្តានុរ័ក្ខ លីម វុឌ្ឍី ព្រះអនុគណស្រុកតាំងគោក ក្នុងឪកាសដ៏ល្អប្រសើរបំផុតដែល សម្តេច ប្រមុខរដ្ឋ ស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ព្រះរាជក្រឹត្យ ព្រះរាជតំណាង ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យតែងតាំងគោរម្យងារឡើងទៅជា
ព្រះមង្គលសីលវ័ន្ត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាណាចក្រកម្ពុជា(៤៦)។
សូមប្រគេនពរដល់ ព្រះមង្គលសីលវ័ន្ត ព្រះរាជាគណៈកិត្តិយស និងជាព្រះអនុគណស្រុកតាំងគោក សូមបានប្រកបនូវព្រះបញ្ញាវៀងវៃភ្លឺថ្លា សុខភាពល្អបរិបូណ៍ កម្លាំងមាំមួន និងទទួលនូវជោគជ័យគ្រប់ប្រការ និងបានទទួលបានតែសេចក្តីសុខចម្រើន សុខសន្តិភាព ចម្រុងចម្រើនប្រកប និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺៈ អាយុៈ វណ្ណៈ សុខៈ និងពលៈ កុំអាក់ខានឡើយ ៕