ព្រះមហាក្សត្រកម្ពុជាយាងមកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅប្រទេសចិនរយៈពេលជាង១ខែរួចមក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅរសៀលថ្ងៃ១១ឧសសភា បានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន អស់រយៈពេលជាងមួយខែ។

ព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរនៅរសៀលថ្ងៃនេះ មានការអញ្ជើញទទួលព្រះរាជដំណើរពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា និងព្រះញាតិវង្សជាច្រើននាក់ និងអង្គផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិបានយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នៅថ្ងៃទី១មេសាឆ្នាំ២០២០ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner