ដឹកជញ្ជូននិងបញ្ជូនពលករទៅកាន់ខេត្តរៀងៗខ្លួនចំនួន១៩នាក់ ចេញពីស្រុកកំរៀងនិងស្រុកសំពៅលូន ខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងតាមរយៈរបាយការណ៍ប្រចាំថ្ងៃនាព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២១នេះ ស្តីពីការដឹកជញ្ជូនពលករក្រៅខេត្ត ដោយក្នុងព្រឹកនេះ មានពលករក្រៅខេត្តសរុបចំនួន១៩នាក់(ស្រី១១នាក់) ដោយបានដឹកចេញពីស្រុកកំរៀង និងស្រុកសំពៅលូន នៃខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តគោលដៅរបស់ខ្លួន ចំនួន០៣ខេត្ត រួមមាន៖ ខេត្តពោធិ៍សាត់ ចំនួន១០នាក់ (ស្រី០៥នាក់),ខេត្តតាកែវ ចំនួន០២នាក់(ស្រី០១នាក់) និងខេត្តកំពត ចំនួន ០៧នាក់ (ស្រី០៥នាក់) ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖ ចំនួនពលករក្រៅខេត្ត ចំនួន ១៩នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់គោលដៅខេត្តរៀងៗខ្លួនតាមរយៈរថយន្តកងយោធពលខេមរភូមិន្ ចំនួន០១គ្រឿង ដែលមានស្លាកលេខ ០១៤៨៥៩។ទូរស័ព្ទអ្នកបើកបរ០៩៧ ៨៨៨៩៦៨៦ ដោយចេញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ខេត្តតាកែវ និងខេត្តកំពត ដែលជាខេត្តគោលដៅរបស់បងប្អូនពលករទាំងនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )




