នាយករដ្ឋមន្រ្តីអូស្រ្តាលីប្រកាសដាក់ចេញផែនការ០៣ជំហាន ដើម្បីដកការរឹតត្បិតពាក់ព័ន្ធនឹងវីរុស COVID-19 ចេញវិញ

អត្ថបទដោយ៖
Kien Sereyvuth

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានសម្រេចប្រកាសចេញនូវផែនការ០៣ជំហាន ដើម្បីដកការរឹតត្បិតពាក់ព័ន្ធ COVID-19 ចេញវិញ ខណៈអត្រាអ្នកឆ្លង COVID-19 ត្រូវរក្សាបានឲ្យនៅកម្រិតទាប ហើយអ្នកជំងឺភាគច្រើនក៏ត្រូវបានព្យាបាលឲ្យជាសះស្បើយវិញផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអ្នកដឹកនាំរដ្ឋាភិបាល នៃបណ្តារដ្ឋ និងដែនដីនៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រម្សិលមិញ លោក ម៉ូរីសុន បានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចអូស្រ្តាលីត្រូវបានរំពឹងថា នឹងវិលទៅដំណើរការដូចដើមទាំង ស្រុងវិញនៅខែកក្កដាខាងមុខ ហើយរដ្ឋាភិបាលនៃរដ្ឋ និង ដែនដីអូស្រ្តាលី គឺជាអ្នកសម្រេចពេលវេលាដែលជំហាននីមួយៗនៃផែនការនោះត្រូវចូលជាធរមាន ។

គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសអូស្រ្តាលី មានអ្នកឆ្លងជំងឺ COVID-19 សរុប៦ពាន់៩១៣នាក់ ក្នុងនោះអ្នកជម្ងឺ៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយវិញសរុប៦ពាន់៧៤នាក់ ដែលស្មើនឹង៨៧.៨ភាគរយនៃករណីឆ្លងសរុប ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner