COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤លាននាក់ ក្នុងនោះស្លាប់ជាង២៧ម៉ឺននាក់ និងជាសះស្បើយជិត១.៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន១ម៉ឺន២ពាន់៨៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៧ម៉ឺន៦ពាន់២១៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៣៨ម៉ឺន៥ពាន់១៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣២ម៉ឺន១ពាន់៧៨៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៨ពាន់៦១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២២ម៉ឺន៣ពាន់៦០៣នាក់ ។
២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន១១៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់២៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៨ពាន់៤០៨នាក់ ។
៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៧ពាន់១៨៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២០១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន៩ពាន់២៣នាក់ ។
៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន១ពាន់៣៦៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់២៤១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។
៥-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់១៨ម៉ឺន៧ពាន់៨៥៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ពាន់៧២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៦ពាន់៦០៨នាក់ ៕ធ.ដ