សមាគមរោងចក្រកាត់ដេរអំពាវនាវឲ្យម្ចាស់អាគារជួយឲ្យរោងចក្រកាត់ដេរចុះថ្លៃ៣០%សម្រាប់រយៈពេលពី៣ទៅ៦ខែ
យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជានៅថ្ងៃទី៨ ឧសភា បានពន្យល់ថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មនានានៅកម្ពុជាដែលបានទទួល និងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ ការទួទួលរងនោះ ត្រូវគេសង្កេតឃើញថាមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្ដែងរោងចក្រចំនួន១៨០បានព្យួរផលិតកម្មរបស់ខ្លួន ខណ្ឌដែលរោងចក្រចំនួន៦០ផ្សេងទៀតគ្រោងនឹងព្យួរនៅពេលខាងមុខ។
ការព្យួរនោះបានបញ្ជាក់អំពីភាពមិនអាចទ្រទ្រងង់បាននូវបន្ទុកចំណាយនានារបស់រោងចក្រ ខណៈដែលចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះ។ ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអគារ និងទីតាំង គឺជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរមួយ ស្របពេលដែលសមាជិករបស់ GMAC កំពុងរងគ្រោះដោយសារការលុបចោល នៃការបញ្ជាទិញច្រើន និងការគ្មានការបញ្ជាទិញថ្មី ក៏ដូចជាការចំណាយផ្សេងៗដទៃទៀត។
លិខិតរបស់ GMAC បានបន្តថា សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ១៩ ប៉ុន្តែសមាគមអំពាវនាវដល់ម្ចាស់អគារនានាដែលកំពុងជួយលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ពិចារណារចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ោងតិច៣០% សម្រាប់រយៈពេលពី៣ទៅ៦ខែ។ ការចុះថ្លៃឈ្នួលនោះ ត្រូវ GMAC បញ្ជាក់ថា នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្ដារសេដ្ឋកិច្ចនៅកម្ពុជាដើម្បីទ្រទ្រង់វិស័យនោះ។
បើយោងតាម GMAC រោងចក្រកាត់ដេរចំនួន១៨០បានព្យួរផលិតកម្មរបស់ខ្លួនគីប៉ះពាល់ដល់កម្មករប្រមាណ១៥ម៉ឺននាក់ ហើយបើសិនជា រោងចក្រចំនួន៦០ផ្សេងទៀត គ្រោងនឹងព្យួរនៅពេលខាងមុខគឺ នឹងអាចប៉ះពាល់ដល់កម្មករប្រមាណ២០ម៉ឺននាក់ទៀត៕