គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាត្រាធចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។

មន្ត្រីខណ្ឌចំការមន បានឱ្យដឹងថា ក្រុមការងារបានសម្រេចបិទទីតាំងអាជីវកម្មខាងលើទាំងស្រុង ដោយមនុស្សនៅក្នុងទីតាំងខាងលើ បានប្រគល់ទៅអោយអធិការនគរបាលខណ្ឌចំការមន ដើម្បីអនុវត្តនីតិវិធីបន្ត ចំពោះសម្ភារនៅក្នុងរួមមាន ទូរហ្គេមបាញ់ត្រី ចំនួន ១២គ្រឿង និងទូរហ្គេមតុក្កតាមួយចំនួន ហើយទីតាំងខាងលើនេះ ក្រុមការងារចាក់សោរឃ្លុំបេទីតាំង មិនអោយមានមនុស្សចេញចូលនោះទេ។ ទីតាំងខាងលើនេះ ពុំមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការររីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែល កម្ចាត់មេរោគ និងទឹកអាល់កុលជាដើម ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner