ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩នាក់

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីចំនួន២៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៧នាក់ និង២នាក់ជាករណី នាំចូល ខណៈអ្នកជំងឺចំនួន៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ១៩ ទាំង២៩នាក់ មាន២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន មកដល់កម្ពុជា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ និង២៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិន ចំនួន៤នាក់, ជនជាតិខ្មែរ២០នាក់, ជនជាំតិអាមេរិក២នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកោះកុង។

អ្នកជាសះស្បើយទាំង៣៤នាក់វិញ គឺមានម្នាក់ជាស្រីជនជាតិឥណ្ឌូនេស៊ី អាយុ២៨ឆ្នាំ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ និង៣៣នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជន ជាតិចិន១១នាក់, ជនជាតិខ្មែរ ១៩នាក់, ជនជាតិវៀតណាម ២នាក់ និងជនជាតិកូរ៉េម្នាក់ដោយទទួលបានលទ្ធផល អវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner