ចាប់ផ្តើមបោះបង្គោលព្រំដើម្បីអនុវត្តន៍គម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ ត្រើយខាងកើត

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងារជំនាញ បញ្ចប់ការសិក្សាពីបទដ្ឋានបច្ចេកទេស នៃ សំណង់និងស្ថានភាពភូមិសាស្ត្រនៅតាមបណ្តោយច្រាំងទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់ និរោធរួចមក ឥឡូវនេះក្រុមការងារជំនាញរបស់សាលារាជធានីភ្នំពេញនិងខណ្ឌច្បារអំពៅបានចាប់ផ្តើមចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុងហើយ ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារបច្ចេកទេស លោក ចេង
មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ បានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា មានខ្លឹមសារថាៈ នាពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ។

ដូចនេះ ដើម្បីអោយដំណើរការនៃការអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេ បានរលូននិងមានប្រសិទ្ធិភាព រដ្ឋបាលខណ្ឌស្នើអ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេទាំងអស់ខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបោះបង្គោលព្រំតាមនិយាមការនៃគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាបពរ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៍បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធដីចំណីទន្លេក្នុងភូមិសាស្ត្រខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងាររបស់រដ្ឋបាលខណ្ឌ ក្នុងការបោះបង្គោលក៍ដូចជាចូលរួម ថែរក្សាការពារ បង្គោលព្រំដែលក្រុមការងារបានបោះរួច ។ ករណីបុគ្គលណាមួយបំពានដក ឬ បំផ្លិចបំផ្លាញបង្គោលដែលបោះរួចហើយ រដ្ឋបាលខណ្ឌនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានលើកលែង ។

បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានដឹកនាំក្រុមការងារចុះទៅបោះ បង្គោលព្រំតាមនិយាមការនៃគម្រោង ស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់អំពី បេតុង ព្រមទាំងចែកសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តន៍ ៕ ប៊ុនធី-សណ្តោស

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner