ឯកឧត្តម សុខប្រសិទ្ធិផ្តល់ម៉ាសដល់ក្រសួងព័ត៌មានដើម្បីចូលរួមទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ -១៩
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និងទទួលម៉ាស់ជាអំណោយរបស់ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ចំនួន ១ ពាន់ម៉ាស់ ហើយតាមរយៈនេះ ឯកឧត្តម រដ្ឋមន្ត្រី ជូនបែងចែកដល់បណ្តា អគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីជាការចូលរួមចំណែកក្នុងការ ការ ពារ ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្កម បណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ថា ម៉ាស់ទាំងអស់នេះ គឺបានធ្វើឡើងដោយ ក្រុមការងារ រាជសែន ដឹកនាំដោយ អ្នកស្រី ឱ លក្ខិណា អគ្គនាយករង ទូរទស្សន៏ជាតិកម្ពុជា ដោយបានធ្វើជាម៉ាស់ក្រម៉ា ម៉ាស់ខ្មែរ មានគុណភាពល្អ និងមាន ប៉ាក់រូបសញ្ញា ក្រសួង ព័ត៌មាន នៅខាងមុខនៃម៉ាស់នេះតែម្តង។ ដោយមើលឃើញពីគុណភាពល្អនៃម៉ាស់នេះ និង ជាការចូលរួមគាំទ្រស្នាដៃរបស់កូនខ្មែរ ទើប ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ចំណាយថវិកា ផ្ទាល់ខ្លួន ក្នុងការទិញម៉ាស់ចំនួន ១ ពាន់ មកជូន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ប្រើប្រាស់ ប្រចាំថ្ងៃ និងចែកជូនដ់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ប្រើប្រាស់ ក្នុងការ ការពារ ទប់ ស្កាត់ការឆ្លងមេរោគកូវីត១៩។
តែទោះជាយ៉ាងណា ឯកឧត្តម រដ្ឋលេខាធិការ ក៏បានរំលឹក ពី ប្រសាសន៏របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវវិធានការ ៣ ការពារ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតបុគ្គល និងសង្គម ៣ កុំ កុំចូលទៅកន្លែងបិទជិត និងប្រើម៉ាស៊ីនត្រជាក់ ច្រើន កុំជួបជុំ និងកុំទៅកន្លែងមានមនុស្សច្រើន កុំចាប់ដៃគ្នា ប៉ះពាល់គ្នា គៀកស្មាគ្នា កុំអោប គ្នា ដែលទាំងនេះគឺជាវិធានការដ៏ល្អបំផុត ដើម្បីកុំអោយឆ្លងជំងឺ កូវីត១៩ ៕ដោយ -រ៉ាវុធ


