WHO​៖ កូ​វ៉ា​ក់មិនទាន់ផ្តល់វ៉ាក់សាំង ដល់៣៦ប្រទេសទៀត ដែលកំពុង​រង់ចាំ ព្រោះឥណ្ឌាផ្អាកផ្គត់ផ្គង់

អគ្គលេខាធិការ​អង្គការសុខភាព​ពិភពលោក​បាន​លើកឡើង​ថ្មីៗ​នេះ​ថា​ ​មកទល់​ពេលនេះ​ ​យន្ត​ការ​កូ​វ៉ា​ក់​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ចំនួន​ប្រមាណ​៣​២​លាន​ដូ​ស​ ​ដល់​៦​១​ប្រទេស​រួចមក​ហើយ​ ​ប៉ុន្តែ​នៅ​មាន​៣​៦​ប្រទេស​ទៀត​ ​នៅតែ​រង់ចាំ​វ៉ាក់សាំង​របស់​យន្ត​ការ​នេះ​ ​ដើម្បី​អាច​ចាប់ផ្តើម​ចាក់​ជូន​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងនោះ​។​

​លោក​ ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​ ​បាន​និយាយ​បែប​នេះ​ ​ក្នុង​ពេល​លើកឡើង​ពី​បញ្ហា​ឥណ្ឌា​ដែល​បច្ចុប្បន្ន​ ​គឺជា​អ្នក​ផលិត​វ៉ាក់សាំង​ធំ​ជាងគេបង្អស់​លើ​ពិភពលោក​នោះ​បាន​កែប្រែ​មក​ផ្តល់​អាទិភាព​ផលិត​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​ ​ដោយ​យក​ហេតុផល​ថា​ ​ឆ្លង​ក្នុង​ប្រទេស​ច្រើនពេក​ ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការចែក​ចាយ​ដល់​ក្រុម​បញ្ជាទិញ​អន្តរជាតិ​ ​ក្នុង​នោះ​ ​ក៏​រួម​មាន​ទាំង​យន្ត​ការ​កូ​វ៉ា​ក់​ដែរ​។​

​មានប្រសាសន៍​ ​កាលពី​ថ្ងៃសុក្រ​ទី​២​៦​ ​មីនា​ ​លោក​ ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​ ​បាន​និយាយ​ថា​ ​ការ​សម្រេច​ចិត្ត​របស់​ឥណ្ឌា​គឺ​សម​ហេតុផល​ ​ប៉ុន្តែ​អង្គការសុខភាព​ពិភពលោក​កំពុង​ចរចា​ ​ដូច្នេះ​ ​ឥណ្ឌា​នឹង​បន្ត​ផ្តល់​វ៉ាក់សាំង​ជូន​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​

ប្រភព​ពី​ U​NICE​F​ ​ថា​ ​អង្គការសុខភាព​ពិភពលោក​រំពឹង​ថា​ ​ឥណ្ឌា​នឹង​បន្ត​ចែកចាយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ឲ្យបាន​ពេញលេញ​ ​នៅ​ខែ​ឧសភា​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner