តុលាការខេត្តស្វាយរៀង បានប្រកាសការលើកពេលសវនាការ រយៈពេល១៤ថ្ងៃ ដោយសារការបារម្ភ ជុំវិញស្ថានភាពចម្លងជំងឺកូវីដ១៩នៅក្នុងខេត្ត (Video Inside)

សេចក្ដីជូនដំណឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ថ្ងៃទី៣០ មីនា ឆ្នាំ២០២១ បានឲ្យដឹងថា សវនាការតុលាការ ដែលគ្រោងទុកចន្លោះពី ថ្ងៃទី៣១ មីនា ដល់ ថ្ងៃទី១៣ មេសា ឆ្នាំ២០២១ នឹងត្រូវលើកទៅពេលក្រោយវិញ លើកលែងតែការប្រកាសសាលក្រម ដែលទុកលទ្ធភាពជូនចៅក្រមជាអ្នកសម្រេច។

សេចក្តីជួនដំណឹងបានបន្តថា សាលាដំបូងខេត្តស្វាយរៀង នឹងកំណត់កម្មវិធី សវនាការឡើងវិញ ក្រោយពីស្ថានការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធូរស្រាល។

https://youtube.com/watch?v=NWeVzGNw6As
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner