តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់បញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩ (Video Inside)

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ បានលើក ឡើងថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ១៩ តាមការស្នើ សុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិមួយចំនួនដូចជា ស្ថានទូតចំនួន ១៨ នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុប៧៤១នាក់ និងបានចាក់រួចរាល់នៅថ្ងៃទី២៦ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកុមារជាតិ, អង្គការអន្តរជាតិ៤៤អង្គការ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិដែលមាន បុគ្គលិកសរុប ១ពាន់៦៧១នាក់ ដែលបាននិងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រចាប់ពីថ្ងៃទី២៦មីនាដល់ ថ្ងៃទី៣១មីនាឆ្នាំ២០២១, អង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត ដែលមានបុគ្គលិកចំនួន៤៤៣នាក់ បានចាប់ផ្ដើមចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៣០មីនាឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះអង្គឌួង។

https://youtube.com/watch?v=9rU1Pn8kAJA
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner