រាជធានីភ្នំពេញមានការឆ្លងថ្មីចូលក្នុងសហគមន៍ចំនួន៤៥ករណី ដែលច្រើនជាងបណ្តាខេត្តនានា ក្នុងចំណោម ការឆ្លងក្នុងសហគមន៍សរុបចំនួន១០៤ករណីរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video inside)

ក្រសួងសុខាភិបាលនៅថ្ងៃទី ៣០មីនានេះបានឲ្យដឹងថា ទីតាំងដែលបានរកឃើញការឆ្លងទាំង១០៤ករណី រួមមាន រាជធានីភ្នំពេញចំនួន៤៥ ករណី, ខេត្តព្រះសីហនុចំនួន៣៤ករណី, ខេត្តព្រៃវែងចំនួន១ករណី, ខេត្តតាកែវ១ករណី, ខេត្តត្បូងឃ្មុំ១ករណី, ខេត្តស្វាយរៀង២០ករណី, និងខេត្តកំពង់ចាម២ករណី។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងក្នុង ព្រឹត្តិការណ៍សហគមន៍២៤ម៉ោងចុងក្រោយនេះ ការឆ្លងលើពលរដ្ឋខ្មែរមានចំនួន៩៣នាក់, ជនជាតិចិនចំនួន១០ នាក់, និងជនជាតិវៀតណាម១នាក់ផងដែរ។

សូមជម្រាបថាចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងដល់១ពាន់៨៥១នាក់នោះហើយ។ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ គិតត្រឹមថ្ងៃទី៣០មីនា បានឆ្លងដល់ក្នុងរាជធានីខេត្តចំនួន ១៦ហើយ គឺនៅភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, និងខេត្តតាកែវ។

https://youtube.com/watch?v=bdcFUuTtEVM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner