សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ សម្រាប់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» (Video Inside)

សម្តេចម៉ែ បានប្រោសព្រះរាជទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការទិញយកមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន បានទិញមន្ទីរពេទ្យឯកជនមួយឈ្មោះនគរទេព នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើជាទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកាន់តែមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មន្ទីរពេទ្យឯកជននោះ ត្រូវបានប្តូរឈ្មោះពីនគរទេព ក្លាយទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» គឺជាព្រះនាមសម្តៅថ្វាយព្រះមហាក្សត្រីយានីសម្តេចម៉ែជាទីគោរពសក្ការៈ។ សារសម្តេចម៉ែ ថ្ងៃទី៣០មីនាជួនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសរសេរថាព្រះអង្គសូមចូលរួម ជួយវិភាគទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារអាមេរិកជួនចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទ្រទ្រង់ដល់ដំណើរការ រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» នេះ។

គួរកត់សម្គាល់ថា ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញយកមន្ទីរពេទ្យស្រ្តីនគរទេពនោះ មកសប្បុរជនជាច្រើន ត្រូវគេឃើញថាបាននាំចូលរួមបរិច្ចាគថវិការបស់ខ្លួនច្រើនលានដុល្លារជាមួយនឹងរាជរដ្ឋា ភិបាលដើម្បីការរួមចំណែកទិញនិងដំណើរការមន្ទីរពេទ្យហ្លួងម៉ែ នេះ។ យោងតាមក្រសួងសុខាភិបាល មន្ទីរ ពេទ្យហ្លួងម៉ែ មានមនុស្សឆ្លងកូវីដ១៩កំពុងសម្រាកព្យាបាលចំនួន១០០នាក់ហើយក្នុងនោះរួមមានស្ត្រី៥៤នាក់ ផងដែរគិតត្រឹមថ្ងៃទី៣០មីនា។

https://youtube.com/watch?v=8W5rcBZopuY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner