មនុស្ស២នាក់ដែលបានគេចវេះពីប៉ុស្ត៍ត្រួតពិនិត្យចត្តាឡីស័ក នៅក្នុងស្រុកកំពង់សីលា ត្រូវបានគេតាមឃាត់ខ្លួនវិញបាន នៅក្នុងរាជធានីភ្នំពេញ (Video Inside)
ការឃាត់ខ្លួននោះគឺបានធ្វើឡើងវេលាម៉ោង ៨យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចសង្កាត់គោករកា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់អ្នកដែលបានបើកគេច វេះពីកន្លែងចត្តាឡិស័កក្នុងស្រុកកំពង់សីលានោះ គឺជាបុរស២នាក់ជិះម៉ូតូពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានី ភ្នំពេញ។
បុរសទាំង២នាក់នោះ គឺជាបុគ្គលិកសន្តិសុខនៅក្លឹបកំសាន្តកាស៊ីណូ ហុងតឹងកែង LV ស្ថិតនៅក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសទាំង២ ពេលបានធ្វើដំណើរទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង៨យប់ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានសង្កាត់គោករកា ចាប់ឃាត់ខ្លួននិងបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ ដោយមិនអនុញ្ញាតឱ្យស្នាក់នៅក្នុងផ្ទះឡើយ។ យោងតាមអនុក្រិត្យថ្មី របស់រាជរដ្ឋាភិបាល អ្នកធ្វើដំណើរគេចវេសពីចត្តាឡីស័ក នឹងត្រូវ ប្រឈមការផាកពិន័យពីមួយលានទៅ ៥លានរៀល។