អាជីវករវ័យចំណាស់ អាជីវករលក់ដូរតាមកញ្ច្រែងល្អី នៅក្នុងផ្សារបឹងកេងកង ទទួលបានអំណោយ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (Video Inside)
អាជីវករវ័យចំណាស់, អាជីវករលក់ដូរតាមកញ្ច្រែងល្អី នៅក្នុងផ្សារបឹងកេងកង រួមទំាងអ្នករត់ម៉ូតូកង់បី, ម៉ូតូឌុប នៅថ្ងៃនេះបានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ការផ្តល់អំណោយដល់អាជីវករក្រីក្រនិងអ្នករកស៊ីខ្សត់ខ្សោយនៅផ្សារបឹងកេងកងថ្ងៃទី៣០មីនានេះ បានធ្វើដោយ ប្រធានផ្សារលោកឯក និមលតាមរយៈអំណោយប្រគល់ដោយរដ្ឋបាលរាជធានី។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការ ចែកជូនបន្តដល់បណ្តារដ្ឋបាលខណ្ឌទំាង១៤ និងផ្សារទំាងចំនួន២៥ទូទំាងរាជធានីភ្នំពេញ ដើម្បីការចែកចាយ បន្តដល់អាជីវករនិងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្លាំងក្នុងគ្រាដែលរាជធានីនិងខេត្តចំនួន១៥កំពុងរងនូវ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អំណោយដែលបានចែកចាយរួមមានម្នាក់ៗទទួលបានអង្ករ២៥គីឡូ និងម៉ាស់ ចំនួន១០ម៉ាស់ ដែលការចែកនៅថ្ងៃនេះ គឺជាលើកទី៣ហើយ ក្រោយមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ មក។