ក្រសួងសុខាភិបាលអំពាវនាវអ្នកចូលកាស៊ីណូអន្តរជាតិបាវិត ម៉ុកបាយ ពីថ្ងៃទី១៩ដល់២៩មីនា ត្រូវប្រញាប់ទៅធ្វើតេស្ត (Video Inside)
អ្នកដែលធ្លាប់ចូលទៅក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត ម៉ុកបាយ ខេត្តស្វាយរៀងរវាងពីថ្ងៃទី១៩ដល់២៩មីនា ត្រូវប្រញាប់ទៅធ្វើតេស្ដក្រោយការរកឃើញមានករណីវិជ្ជមានកូវីដ១៩កើតឡើងចំពោះបុគ្គលិកកាស៊ីណូនៅទីនោះ។ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០កញ្ញានេះ បានបញ្ជាក់ថាអ្នកដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដក ដង្ហើមខ្លីៗ ឬអ្នកធ្លាប់ប៉ះពាល់ជាមួយបុគ្គលិកកាស៊ីណូនោះ ត្រូវប្រញាប់ទៅធ្វើតេស្ដ ជាបន្ទាន់។
ក្រសួងសុខាភិបាលបានបន្តថា ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ និង តាមដានសុខភាពរបស់ខ្លួនរាល់ថ្ងៃរយៈពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃដែលខ្លួនបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែង នោះ។ សេចក្តីរាយការណ៍រដ្ឋបាលខេត្តនៅថ្ងៃនេះ បានបញ្ជាការផ្អាកដំណើរការកាស៊ីណូអន្តរជាតិបាវិត ម៉ុក បាយ នោះថែមទៀតរហូតដល់មានការជួនដំណឹងសាជាថ្មី។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល កម្ពុជានៅថ្ងៃទី៣០មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ពាក់ ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១០៤នាក់ ក្នុងនោះខេត្តស្វាយរៀងមានអ្នកឆ្លងចំនួន ១៩ នាក់។