សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធការរត់គេចពីចត្តាឡីស័ក (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនជនជាតិចិន គេចចេញកន្លែងធ្វើចត្តាឡីស័ក ពីខេត្តព្រះសីហនុសម្តៅមករាជធានីភ្នំពេញ។ ការចាប់ឃាត់ខ្លួននោះគឺបានធ្វើនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ក្នុង នោះ៥នាក់បានចាប់ក្នុងរថយន្តកំពុងបើកបរស្ថិតក្នុងភូមិស្ទឹងឆាយ នៃឃុំកំពង់សីលា និងការស្រាវជ្រាវតាមចាប់ មេខ្លោងម្នាក់ទៀតនៅក្នុងក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៦នាក់រួមមានឈ្មោះ, ឈ្មោះ រ៉ា វណ្ណះ អាយុ៣១ឆ្នាំជាតិខ្មែរ, ឈ្មោះអ៊ឹង សេង ល័ង អាយុ៣៨ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន, ឈ្មោះ តឹង អ៊ីស៊ីវ  អាយុ២៣ ឆ្នាំ ជនជាតិចិន , ឈ្មោះ វ៉ាង រួយ អាយុ២៨ឆ្នាំ ជន ជាតិចិន, ឈ្មោះ ហ្វាង ឆាវ អាយុ៣៥ឆ្នាំ ជនជាតិចិន និងឈ្មោះ ចាង ជិនជុន ជាតិចិន អាយុ៣៧ឆ្នាំ ។

ជនសង្ស័យជនជាតិចិនទាំង៤នាក់ បានសារភាពជុំវិញការរត់គេចខ្លួន ដោយមានបំណងទៅភ្នំពេញ និងពីភ្នំពេញ បំរុងធ្វើដំណើរចាកចេញទៅកាន់ប្រទេសចិនវិញ។ ជនសង្ស័យជាតិខ្មែរ២នាក់ដែលជាអ្នកបើកបរនិងមេខ្លោង នាំជនជាតិចិនទាំង៤គេចចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវបញ្ជូនទៅតុលាការ, ចំណែក ជនជាតិចិនទាំង៤ នាក់ នោះត្រូវបានរៀបចំការបណ្តេញចេញពីប្រទេសកម្ពុជា។

យោងតាមច្បាប់ថ្មីរបស់រាជរដ្ឋាភិបាល អ្នកធ្វើដំណើរគេចវេសពីចត្តាឡីស័ក នឹងត្រូវប្រឈមការផាកពិន័យពី មួយលាន ទៅ៥លានរៀល, ចំណែកមេខ្យល់, អ្នកផ្តួចផ្តើមគំនិត, ដឹកនាំ, ណែនាំ ឬបញ្ចុះ បញ្ចូលជួយសម្រួល ដោយចេតនា នាំគេចវេស ពីចត្តាឡីស័ក នឹងត្រូវប្រឈមការផាកពិន័យពី១០លានដល់ ៥០ លានរៀល។

https://www.youtube.com/watch?v=XXXVL14M63A
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner