ចំណូលទស្សនាប្រាសាទអង្គរកាន់តែធ្លាក់ចុះ (Video Inside)
ចំណូលពីការចូលទស្សនាប្រាសាទអង្គរក្នុងខែមីនាកន្លងមកនេះ បានចំនួនជាង១ម៉ឺនដុល្លារ ដែលធ្លាក់ចុះជាង៩៩ភាគរយបើបៀបធៀបនិងខែមីនាឆ្នាំកន្លងទៅ។ យោងតាមគ្រឹះស្ដានអង្គរថ្ងៃទី១មេសានេះ ចំណូល ពីប្រាសាទអង្គរ បានចំនួន១ម៉ឺន២ពាន់២៥៦ដុល្លារអាមេរិក។ គ្រឹះស្ថានអង្គរដដែល បានបញ្ជាក់ថា រយៈពេលមួយត្រីមាសដើមឆ្នាំ២០២១នេះ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤ពាន់៤៨២នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨ម៉ឺន៥ពាន់៧៩ដុល្លារអាមេរិក។ ក្នុងរយៈពេល៣ខែនេះ ការឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៨ពាន់៩៦៤ដុល្លារអាមេរិក ដែលជាចំណែកដកចេញពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕