អាស៊ានមានការឆ្លងកូវីដ១៩ជាងមូយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៦ពាន់ ៦៦៦ករណី និងការស្លាប់ថ្មីមានចំនួន២១១នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី ចំនួន៣៧ករណីក្នុងនោះ ៣៥ករណីគឺជាការឆ្លងចូលក្នុងសហគមន៍ និង២ករណីទៀត គឺជាការឆ្លងលើអ្នកដំណើរ មកពីក្រៅប្រទេស។ កម្ពុជាមានមនុស្សស្លាប់ដោយសារកូវីដ១៩ចំនួន១៦នាក់ហើយ រួមបញ្ចូលទាំងករណីស្លាប់ ២នាក់ចុងក្រោយថែមទៀតនៅថ្ងៃនេះ។ កម្ពុជាគិតត្រឹមថ្ងៃទី១ខែមេសា ឆ្នាំ២០២១នេះ ការឆ្លងសារុបមានចំនួន ២ពាន់៤៧៧ករណី, ចំណែកការព្យាបាលជាសះស្បើយមាន ចំនួនសារុប១ពាន់២៤០នាក់រួមទាំង ការព្យាបាល ជាសះស្បើយ៤៩នាក់ ក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រ ទេសចំនួន៨ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, ប្រុយណេ, មីយ៉ាន់ម៉ា និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា, និងប្រទេសម៉ាឡេស៊ី។