អំណោយជាថ្នាំពេទ្យនិងម៉ាសរបស់មេបញ្ជាការកងទ័ពជើងគោកប្រគល់ដល់ប៉េអឹមរាជធានីភ្នំពេញ (Video Inside)

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ជូនដល់កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ។ សម្ភារៈថ្នាំពេទ្យ ចំនួន៩៦ប្រអប់ និងម៉ាស ចំនួន១ពាន់៩៥០ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១មីនា តាមរយៈ តំណាងដ៏ខ្ពង់ខ្ពស់គឺលោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធដើម្បីការប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់កងកម្លាំង ក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញលោក ឧត្ដម សេនីយ៍ត្រី គឹម សំអុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោក ស្រី ពេជ្រ ចន្ទមុន្នី ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសបានឧបត្ថម្ភ ថ្នាំពេទ្យ និង ម៉ាស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលអំណោយទាំងនោះពិតជាមានសារៈសំខាន់បំផុត សម្រាប់អង្គភាពប្រើប្រាស់ ក្នុងយុទ្ធនាការ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕

https://www.youtube.com/watch?v=LZknHuEFNPk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner