អតីតខ្សែប្រយុទ្ធក្លឹបអ្នកមានបុណ្យ គ្រោងបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានបារាំង PSG

ក្លិបអ្នកមាន Paris Saint-Germain គ្រោងចុះកិច្ចព្រមព្រៀងបន្តកុងត្រាថ្មី ជាមួយនឹងកីឡាករ Neymar រហូតដល់ឆ្នាំ២០២៦ ។
សូមរំលឹកថា អតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ FC Barcelona គ្រោងបន្តកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ PSG បន្ទាប់ពីកិច្ចសន្យាចាស់មានសុពលភាពត្រឹមឆ្នាំ២០២២ ។ កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើន បានអះអាងថា Neymar ចង់ត្រឡប់ទៅកាន់ទឹកដី កាតាឡាន់វិញ ក្រោយមានការជាប់គាំងកុងត្រាថ្មីជាមួយនឹង PSG មួយរយៈ ។


គួរបញ្ជាក់ថា អនាគតរបស់ Neymar គឺអាស្រ័យលើ Messi ខណៈខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ធ្លាប់មានព័ត៌មានថានឹងអាចផ្ទេរមកកាន់ទឹកដីបារាំងផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner