ខេត្តកំពង់ឆ្នាំង រកឃើញមនុស្ស៦៣នាក់ សង្ស័យពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ-១៩ (Video Inside)
ខេត្តកំពង់ឆ្នាំងដែលទើបមានអ្នកឆ្លងកូវីដ១៩ថ្មី បានរកឃើញមនុស្សសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលយ៉ាងហោចចំនួន៦៣នាក់។ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដ១៩ចំនួន២នាក់ហើយ។ អាជ្ញាធរកំពុង ស្រាវជ្រាវស្វែងរកមនុស្សដទៃដែលជាប់ពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ១៩នៅក្នុងខេត្តនោះ។ មនុស្សសង្ស័យ៦៣ នាក់ដែលអាជ្ញាធរបានរកឃើញនេះ គឺជាមនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោល ជាមួយនឹង អ្នកជម្ងឺកូវិដ១៩ម្នាក់ ឈ្មោះសោមឡូ។ ឈ្មោះសោមឡូ នោះ ត្រួវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត កាល ពីថ្ងៃទី៤មេសាឆ្នាំ២០២១ ប្រកាសលទ្ធផលវិជ្ជមានកូវិដ១៩។
ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៦មេសានេះថា អ្នកទំាង៦៣នាក់នោះ ត្រូវបានយកសំណាកទៅធ្វើតេស្តរួច រាល់អស់ហើយ កាលពីថ្ងៃទី៥មេសាម្សិលមិញ។