ក្រសួងសុខាភិបាលព្រមានដាក់ទោស លើគ្លីនីកឯកជន ដែលព្យាបាលអ្នកជំងឺ ដែលសង្ស័យឆ្លងកូវីដ-១៩ (Video Inside)
ក្រសួងសុខាភិបាល បានព្រមានការប្រើច្បាប់ក្នុងការដាក់ទោសលើគ្លីនីកឯកជនណាដែលធ្វើការព្យាបាលលើ អ្នកជំងឺណាដែលសង្ស័យឆ្លងកូវីដ១៩។ សេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលដែលទើបបានទទួលនៅថ្ងៃនេះ ទៅកាន់ម្ចាស់សេវាពិនិត្យព្យាបាលជម្ងឺឯកជនទាំងអស់នៅទូទាំងប្រទេស បានបញ្ជាក់ការហាមជាដាច់ខាត នូវការផ្តល់កន្លែងរបស់ខ្លួនក្នុងការពិនិត្យ និងព្យាបាលអ្នកសង្ស័យឆ្លងនឹងជម្ងឺកូវីដ១៩, ហាមដាច់ខាតការធ្វើតេស្ត រកមេរោគកូវីដ១៩ និងហាមដាច់ខាតថែមទៀតចំពោះការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ លើកលែងតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
សេចក្តីជួនដំណឹងដដែលចុះហត្ថលេខាដោយលោកស្រីរដ្ឋលេខាធិការ ឳ វណ្ណឌីន បានព្រមានថាក្នុងករណីដែលម្ចាស់សេវាពិនិត្យព្យាបាលជម្ងឺឯកជនណាមួយមិនបានគោរពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលនោះទេ, ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះម្ចាស់ពិនិត្យព្យាបាលជម្ងឺ ឯកជននោះ ដោយអនុវត្តតាមច្បាប់និងអនុក្រឹត្យស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩និងជម្ងឺ ឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សេចក្តីជួនដំណឹងដដែលបានបញ្ជាក់ជុំវិញ វិធានការដែលនឹងដាក់ទោសនោះ រួមមានការព្យួរឬដកអាជ្ញាបណ្ណឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម, ការបិទអា ជីវកម្ម, ពិន័យអន្តរការណ៍, ពិន័យជាប្រាក់និងទោសដាក់ពន្ធនាគារ។ សេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិ បាលនេះ បានធ្វើឡើងក្រោយសេចក្តីរាយការណ៍មួយក្នុងសប្តាហ៍នេះក្រោយការរកឃើញអ្នកឆ្លងកូវីដ១៩ បាន ចូលទៅរកការព្យាបាលនៅគ្លីនីកសារិកាកែវ ក្នុងសង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។