រដ្ឋមន្ត្រីសុខាភិបាល ណែនាំរាជធានីនិងខេត្ត ត្រៀមគ្រូពេទ្យថែទាំងអ្នកឆ្លងកូវីដ-១៩ តាមផ្ទះ (Video Inside)
រដ្ឋមន្រ្តីសុខាភិបាល ក្រោយប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី បានប្រញាប់ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវត្រៀមបម្រុងក្រុមគ្រូពេទ្យដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង តាមរយៈសារលិខិតមួយថ្ងៃទី៦មេសានេះ បានសរសេរការណែនាំថា ដើម្បីជួយសម្រាល បន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត, ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាល នៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាត ត្បាតធ្ងន់ធ្ងរជាយថាហេតុដែលហួសពីចំណុះមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែលបានរៀបចំទុក។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្ថែមថា ការត្រៀមបម្រុងនោះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ក្រសួងសុខាភិបាល បានសន្យាថា នឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិ បត្តិស្តង់ដារ SOP ដែលក្រសួងនឹងរៀបចំជូន។