រដ្ឋបាលរាជធានីភ្នំពេញ បន្តបញ្ចេញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តបញ្ចេញអត្តសញ្ញាណអ្នកឆ្លងជម្ងឺកូវិដ១៩ថ្មីចំនួន៣៤រូប ជាមួយនឹងការបង្ហាញ មុខរបរនិងអស័យដ្ឋានផងដែរ។ រដ្ឋបាលរាជធានីបានបញ្ជាក់ថាការជូនដំណឹងដោយការបង្ហាញអត្តសញ្ញាណ អ្នកឆ្លងនេះ គឺជាវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល ខណៈការផ្សាយចេញទៅនោះគឺ ដើម្បីអោយប្រជាពលរដ្ឋ និងសាធារណជនដែលបានសង្ស័យថា ខ្លួនបានប៉ះពាល់ផ្ទាល់ឬប្រយោល ជាមួយអ្នកជម្ងឺទំាងអស់នោះ ត្រូវប្រញាប់ទៅផ្តល់សំណាក ដើម្បីការធ្វើតេស្តច្បាស់លាស់ និងការធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។

សេចក្តីជូនដំណឹងដែលបញ្ចេញអត្តសញ្ញាណមនុស្សទាំង៣៤នាក់នោះ រួមមាន ខណ្ឌពោធិសែនជ័យ៤នាក់, ខណ្ឌដង្កោ៧នាក់, ខណ្ឌ៧មករា៤នាក់, ខណ្ឌទួលគោក៦នាក់, ខណ្ឌឬស្សីកែវ១នាក់, ខណ្ឌជ្រោយចង្វារ១នាក់, ខណ្ឌបឹងកេងកង៥នាក់, ខណ្ឌដូនពេញ២នាក់, ខណ្ឌព្រែកព្នៅ១នាក់, ខណ្ឌច្បារអំពៅ១នាក់, ខណ្ឌចំការមន ១នាក់ និងខណ្ឌមានជ័យ១នាក់។

រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងនឹងបុគ្គលរាយឈ្មោះទាំង៣៤ នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់និងរួសរាន់ការផ្តល់សំណាកនៅតាមទីតាំងដែលមាន តាមគោលដៅបានកំណត់។

https://www.youtube.com/watch?v=CEUFfsjqw9w
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner