ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្លាប់ ខណៈដែលជិះទូក និងចុះហែលទឹកលេង ក្នុងរណ្ដៅដីដែលមានជម្រៅ៧ម៉ែត្រ
កំពត៖ ក្មេងប្រុសស្រីចំនួន៣នាក់តបានស្លាប់បាត់បង់ជីវិត្តដោយសារលង់ទឹកនៅក្នុងរណ្ដៅដីដេលមានជម្រៅរហូតដល់ទៅ៧ម៉ែត្រកាល ពីវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
បើតាមការអោយដឹងពីមន្ត្រីនគរបាលប៉ុស្លិស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថា ជនរងគ្រោះទាំង៣នាក់ ដែលបានលង់ទឹកស្លាប់នោះ ទី១មានឈ្មោះ ហង់ ស្រីតី ភេទស្រីអាយុ១៣ឆ្នាំ ទី២ ជាកុមារា មានឈ្មោះ ហង់ ទី អាយុ9ឆ្នាំ ពីរនាក់នេះបងប្អូននិងគ្នាបង្កើត និងកុមារីរងគ្រោះទី៣ មានឈ្មោះ សុង រតនា អាយុ១៣ ឆ្នាំ ជនរងគ្រោះទាំង៣នាក់នេះផ្ទះនៅជិតៗគ្នា រស់នៅភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។ តាមតាមការអោយដឹងពីក្មេងស្រីម្នាក់ជាសាក្សី មានទីលំនៅរស់នៅភូមិដើមចំរៀក ឃុំស្ដេចគង់ ខាងលិចបាននិយាយប្រាប់អោយដឹងថា ពួកគេទាំង៣នាក់បានជិះទូកត្នោតតូចមួយលេង ក្រោយមកពួកគេបានហក់ចុះទាំងបីនាក់លិចបាត់អស់។ ក្រោយមកសាក្សីក្មេងស្រីនោះបានរត់ហៅអោយគេជួយដែរ តែកន្លែងរណ្ដៅដីជនរងគ្រោះជិះទូកនោះនៅដាច់ពីភូមិ និងទីប្រជុំជន តែទំរាំដឹងប្រមូលគ្នាមកចុះរាវរកជនរងគ្រោះវាហួសពេលបាត់ទៅហើយ ម្នាក់ៗបានត្រឹមតែស្រែកត្រហោយំស្ដាយស្រណោះ៕





