ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់២ពាន់៤៩៦ (Video Inside)

រាជធានីភ្នំពេញ នៅតែនៅតែមានការឆ្លងខ្ពស់ បើទោះបីជាមានចំណាត់ការបំរាមគោចរដើម្បីទប់ស្កាត់ការជួប ជុំគ្នានាពេលយប់នោះក៏ដោយ។ នៅថ្ងៃព្រហស្បតិ៍នេះក្នុងការឆ្លងក្នុងសហគមន៍ចំនួន១១៣ករណី ភ្នំពេញ មាន ការឆ្លងចូលចំនួន១០៣ករណីទៅហើយ ក្នុងចំណោមបណ្តាខេត្ត និងរាជធានីចំនួន៥នៅថ្ងៃនេះ។ គិតត្រឹមរយៈពេល៥០ថ្ងៃគត់ចាប់តាំងពីមានការផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ជាលើកទី៣តាំងពីថ្ងៃទី២០ កុម្ភៈនោះមក ចំនួនមនុស្សដែលបានឆ្លងកូវីដ១៩ បានកើនឡើងដល់២ពាន់៤៩៦នាក់ហើយ។

យោងតាមក្រសួងសុខាភិបាល ចំនួនមនុស្សដែលឆ្លងច្រើនក្នុងសហគមន៍ ក្រៅពីខេត្តរាជធានីភ្នំពេញដែលមាន ចំនួន១០៣ករណីរួចមកនេះ, ខេត្តស្វាយរៀងមានការឆ្លងចំនួន៣ករណី, ខេត្តព្រះសីហនុចំនួន៣ករណី, ខេត្ត កណ្តាលចំនួន៣ករណី, និងខេត្តកំពត១ករណី។ ការក្នុងឆ្លងសហគមន៍នៅថ្ងៃនេះមានលើជនជាតិខ្មែរចំនួន១០៩នាក់, និងលើជនជាតិចិនចំនួន៤នាក់។  គិតចាប់ តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក ខេត្តនិងរាជធានីដែលរងការ ឆ្លង ចូលក្នុង សហគមន៍ មានចំនួន១៩ខេត្តនិងរាជធានីហើយ ក្នុងនោះរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះ សីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, និង ខេត្តប៉ៃលិន។

https://www.youtube.com/watch?v=pZtFGrECutQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner